ប្រេ​ស៊ី​ល ធ្លាក់​ចេញពី​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០២៤ ក្រោម​ថ្វី​ជើង​អា​ហ្ស​ង់​ទីន​

កីឡា ៖ ក្រុម U23 ប្រេ​ស៊ី​ល​ដែលជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ឆ្នាំ ២០១៦ និង​២០២០ បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២៤ ហើយ​កាលពី​ព្រឹក​មិញ ក្រោយ​ចាញ់​ក្រុមយុវជន​អា​ហ្ស​ង់​ទីន​ក្នុង​លទ្ធផល ១-០ ក្នុងការ​ប្រកួត​ជម្រុះ​នៅ​អាមេរិក​ខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍​ខាងលើ​។​

​គ្រាប់​ជ័យជម្នះ​ដែល​រកបាន​ដោយ​កីឡាករ Luciano Gondou នៅ​នាទី ៧៧ បាន​ធានា​កៅអី​សម្រាប់​ក្រុម​អាយុ​ក្រោម 23 ឆ្នាំ​របស់​អា​ហ្ស​ង់​ទីន​ក្នុងការ​ប្រកួត​ជម្រុះ​នៅ​អាមេរិក​ខាងត្បូង​សម្រាប់​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​ប្រទេស​បារាំង​៕


Related posts