ដឹង​អត់​លោក Klinsmann ទទួលបាន​ប្រាក់​ប៉ុន្មាន​ក្រោយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​បញ្ចប់​តំណែង​

​កីឡា ៖ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បានសម្រេច​បញ្ចប់​តំណែង​គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ គឺ​លោក Jurgen Klinsmann កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ចេញពី​ពានរង្វាន់​ក​ម្រឹត​អាស៊ី Asian Cup 2023 ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ការសម្រេច​បញ្ចប់​តំណែង​នេះ​លោក Klinsmann ក៏​ទទួលបាន​ទឹកប្រាក់​ចំនួន​៧.៥​លាន​ដុល្លារ​ផងដែរ​។

​សូមជម្រាប់ថា ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ Asian Cup 2023 ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បាត​ឱកាស​ប្រជែង​ពានរង្វាន់​ទ្វីបអាស៊ី ដែលជា​ពាន​មួយ​ក្តី​ស្រមៃ​សម្រាប់​កីឡាករ​កូរ៉េ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ហ្សកដានី បាន​ទម្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ២-០ កាលពី​រាត្រី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ៕

Related posts