លោក Arteta ៖ Odegaard នឹងត្រូវ​អវត្តមាន​មួយ​រយៈ​ដោយសារ​របួស​កជើង

ប្រធានក្រុម Arsenal ​កីឡាករ  Martin Odegaard នឹងត្រូវអវត្តមានមួយរយៈ​ បន្ទាប់ពីបានរងរបួសកជើង​ ខណៈពេលកំពុងលេងឱ្យក្រុមជម្រើសជាតិ ន័រវេសកាលពីសប្តាហ៍មុន ។នេះបើតាមអ្នកចាត់ការ Mikel Arteta បាននិយាយកាលពីថ្ងៃពុធ។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានរងរបួសកំឡុងពេលប្រកួត Nations League ឲ្យន័រវេស ដោយ​ចាញ់អូទ្រីសនៅទីក្រុង Oslo កាលពីថ្ងៃទី ៩ ខែកញ្ញា ហើយបានត្រលប់ទៅទីក្រុងឡុងវិញដោយប្រើប្រាស់ឈើច្រត់។

Odegaard បានខកខានការប្រកួត North London Derby កាលពីថ្ងៃអាទិត្យទល់នឹង Tottenham Hotspur ហើយលោក Arteta បានផ្តល់ការអាប់ដេតមុនការប្រកួតបើកឆាក Champions League របស់ Arsenal ជាមួយ Atalanta ក្នុងទីក្រុង Bergamo នៅថ្ងៃព្រហស្បតិ៍ផដែរ។​​ ​គ្រូបង្វឹករូបនេះបាននិយាយថា “ការស្កែនបង្ហាញថាគាត់ មានការរងរបួសខ្លាំង ជាពិសេសនៅលើសរសៃ​មួយនៅកជើង”។ដូច្នេះ​យើង​នឹង​បាត់​បង់​រូបគេ​មួយ​រយៈ»៕

Related posts