Danny Mills ៖ Messi មិន​សម​សម្រាប់​ក្លឹប​កំពូល​ទាំង​៦​នៅ PL ឡើយ​

​កីឡា ៖ អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Danny Mills បានធ្វើ​ការអះអាង​យ៉ាង​មុតមាំ​ថា Lionel Messi មិន​សម​នឹង​ក្រុម​ណាមួយ​នៅក្នុង​ក្រុម​កំពូល​ទាំង ៦ នៅ​ក្របខណ្ឌ Premier League នោះទេ​។​

​តារា​ឆ្នើម PSG វ័យ​៣៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ទៅកាន់​ក្របខ័ណ្ឌ Premier League មុនពេល​ចុះហត្ថលេខា​ជាមួយ​ក្លឹប​យក្ស​បារាំង​កាលពី​រដូវក្តៅ​មុន ប៉ុន្តែ​បានទទួល​កា​រលំ​បាល​សម្រាប់​ទម្រង់​លេង​ក្នុង​រដូវ​កាល​ដំបូង​របស់គេ ដោយ​ស៊ុត​បញ្ចូល​ទី​បានត្រឹមតែ​១១​គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​ការប្រកួត​ទាំងអស់​នៅ​រដូវ​កាល​មុន​។​

​កីឡាករ​អា​ហ្ស​ង់​ទីន​បាន​ជួយ PSG ឈ្នះ​ជើងឯក Ligue 1 ប៉ុន្តែ​ទម្រង់​លេង​របស់គេ​គឺ​ខុសពី​ការលេង​នៅ Barcelona ហើយ​លោក Mills ជឿជាក់ថា ទម្រង់​លេង​របស់ Messi មិនល្អ​គ្រប់គ្រាន់​សម្រាប់​ក្រុម​កំពូល​ទាំង ៦ ក្នុង​ក្របខ័ណ្ឌ Premier League ឡើយ​។​

​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​បាន​និយាយ​នៅលើ talkSPORT ថា Messi ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ដែល​លោក​មិន​ធ្លាប់​ឃើញ ទោះបីជា Ronaldo មាន​ស្ថិតិ​រាង ល្អ​ជាង​មែន​តិចតួច​មែន ក៏ប៉ុន្តែ បើ​និយាយ​អំពី ក្នុង​ពិភព​បាល់ទាត់ តែម្តង គឺ Messi ល្អ​ជាង​ដាច់​ហើយ​។ យ៉ាងណាមិញ ខ្ញុំ​សួរថា តើ​អ្នក​ទាំងអស់គ្នា ចង់បាន​គេ ទៅ​រួម​ក្រុម​ទេ​? ប្រាកដជា​អត់​ហើយ​។ ខ្ញុំ​ចង់​និយាយ​ពី PL​។ Liverpool មិន​ចង់បាន​គេ​ទេ Man City មិន​ចង់បាន​គេ​ទេ Spurs មិន​ចង់បាន​គេ​ទេ​។ ខ្ញុំ​គិតថា គ្មាន​ក្លិប​ណា នៅ PL ចង់បាន​គេ​ទេ​៕

Related posts