កីឡា ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា អត្តពលិករុស្ស៊ី និងបេឡារុស្សនឹងមិនចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីសនោះទេ។
អត្តពលិកមកពីប្រទេសទាំងពីរត្រូវបានហាមឃាត់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។ យ៉ាងនេះក្តី IOC បានកំពុងពិចារណាផងដែរពីការចូលរួមរបស់ពួកគេ ក្នុងពិធីបិទកីឡាអូឡាំពិក ដែលនឹងបញ្ចប់នាអំឡុងខែសីហា ឆ្នាំ២០២៤ ខណៈការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងការប្រកួតប្រជែងមេដាយ ក្រោមទង់ជាតិអព្យាក្រឹត្យ រួមទាំងគ្មានអមដោយភ្លេងជាតិទៀតផង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ IOC បានឱ្យដឹងថា «អត្តពលិករុស្ស៊ី និងបេឡារុស្ស ពុំមែនជាផ្នែកដ៏សំខាន់ទៀតទេសម្រាប់ពិធីបើកអូឡាំពិក គិតចាប់តាំងពីអត្តពលិកទាំងនោះ មិនលេងតំណាងឱ្យជាតិរបស់ពួកគេ ក៏ប៉ុន្តែវាបានផ្តល់អត្ថប្រយោជន៍ចំពោះពួកគេនូវបទពិសោធក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ»។
រហូតមកដល់ពេលនេះ មានអត្តពលិករុស្ស៊ីចំនួន ១២នាក់ និងបេឡារុស្ស ៧នាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Paris 2024 ក្រោមទង់ជាតិ IOC ក្នុងចំណោមអត្តពលិកសរុបប្រមាណ៦០០០នាក់ ៕