Euro 2024៖ អង់គ្លេស និង​អេ​ស្ប៉ា​ញ ឡើង​វគ្គ ៨​ក្រុម ក្រោយ​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន​យប់មិញ​

​កី​ឡ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​អេ​ស្ប៉ា​ញ បាន​បន្តដំណើរ​ឈានទៅ​វគ្គ ៨​ក្រុម​នៃ​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប ជំនា​ន់ទី​១៧ Euro 2024 ជា​បន្តទៀត គ្រា​ដែល​ស្លូ​វ៉ា​គី និង ហ្ស៊​ក​ហ្ស៊ី ហាលអាវ​ត្រឡប់ទៅផ្ទះ​វិញ​។​

១​ប្រកួត​បើកឆាក​វគ្គ ១៦​ក្រុម​ចុងក្រោយ​នា​ម៉ោង ១១​យប់មិញ ក្រុម​តោ​កំណាច​អង់គ្លេស បាន​វាយបក​យកឈ្នះ​លើ​ក្រុម​ស្លូ​វ៉ា​គី នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដោយ​លទ្ធផល ២-១ ។ ២​គ្រាប់​របស់​ក្រុម​អង់គ្លេស រកបាន​ដោយ​កីឡាករ Bellingham នាទី​ទី 90 + 5’​និង H. Kane ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​។ ចំណែក​អេ​ស្ប៉ា​ញ យកឈ្នះ​លើ​ក្រុម​ហ្ស៊​ក​ហ្ស៊ី ដោយ​លទ្ធផល ៤-១​។​

​គិត​ត្រឹម​ពេលនេះ ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប ជំនា​ន់ទី​១៧ Euro 2024 បាន​រកឃើញ​៤​ក្រុម​ហើយ​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​រួមមាន​៖ អាល្លឺម៉ង់​,​ស្វី​ស​,​អង់គ្លេស​និង អេ​ស្ប៉ា​ញ​៕

Related posts