ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​លើដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដែនជម្រកសត្វព្រៃ​ឡង់ ក្នុងស្រុក​សណ្តាន់​

​ខេត្តកំពង់ធំ​៖ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ អមដំណើរ​ដោយ​ក្រុមការងារ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​លើដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ស្ថិតនៅ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ​ផងដែរ លោក ងួន រតនៈ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ព្រមទាំង​ក្រុមការងារ ពិនិត្យ​ទិន្នន័យ ដោយ​ប្រើប្រាស់​ដ្រូ​ន​ក្នុង​ការថត​យក​ស្ថានភាព​ពិត​ដើម្បី​ផ្ទៀងផ្ទាត់​សាវតា ស្ថានភាព​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង ដើម្បី​លើកសំណើ​ទៅ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ស្របច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា