ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

G7 សន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ទា​ន់​ដល់​អ៊ុយ​ក្រែ​ន ខណ​រុស្ស៊ី បង្កើន​ការវាយលុក​តាម​អាកាស​

គៀវ​៖ ការវាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល កាំភ្លើង​ធំ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី កំពុង​កើនឡើង​នៅ​គោលដៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ខណដែល​មហាអំណាច​សេដ្ឋកិច្ចពិភពលោក សន្យា​ពង្រឹងសមត្ថភាព​យោធា​របស់​ទីក្រុង​គៀវ ដោយ​ផ្តោតលើ​ការការពារ​ដែនអាកាស​។​

ក្រុម​ប្រទេស G7 បាន​សន្យា​នឹង​ផ្គត់ផ្គង់​តាម​តម្រូវការ​បន្ទាន់​របស់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រធានាធិបតី​លោក Volodymyr Zelenskyy បានស្នើ​សុំ​ក្នុង​កិច្ចប្រជុំ​នៃ​ប្លុក​នេះ​សម្រាប់​រថក្រោះ​ទំនើប កាំភ្លើង​ធំ និង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រឆាំងនឹង​ការឈ្លានពាន​ដ៏​សាហាវ​របស់​រុស្ស៊ី​។​

ទន្ទឹម​នោះ លោក Zelenskyy ក៏បាន​ជំរុញ G7 ឱ្យជួយ​ទីក្រុង​គៀវ ទទួលបាន​ឧស្ម័ន​ធម្មជាតិ​បន្ថែមចំនួន ២ ពាន់​លាន​ម៉ែត្រគូប ក្រោយ​មានការ​ខ្វះខាត​ថាមពល​ដ៏​ធ្ងន់ធ្ងរ ខណដែល​ប្រជាជន​រាប់លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់ ក្នុង​រដូវរងា​នេះ​។

ដោយឡែក រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប បាន​ព្រមព្រៀងគ្នា កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ដាក់​ប្រាក់​ចំនួន ២ ពាន់​លាន​អឺរ៉ូ (២.១ ពាន់​លាន​ដុល្លារ​) ទៅក្នុង​មូលនិធិ​ដែល​ប្រើ​សម្រាប់​ចំណាយ​លើ​ការគាំទ្រ​ផ្នែក​យោធា​អ៊ុយ​ក្រែ​ន និង​ការបញ្ចូល​ទឹកប្រាក់​បន្ថែមទៀត​ប្រហែលជា​អាចធ្វើ​ទៅបាន​នៅ​ដំណាក់កាល​ក្រោយៗ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា