ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច​តេ​ជោ អញ្ជើញ​ជួប​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន​

​សាធារណរដ្ឋ​ប្រជាមានិត​ចិន​,​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៨​ខែមីនា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ចាវ ឡឺ​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន នៅ​ខេត្ត​ហៃ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​ជំនួប​នេះ​លោក ចាវ ឡឺ​ជី បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​ចូលរួម​វេទិការ​បូ​អាវ ឆ្នាំ​២០២៤ នៅ​ក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន ប្រទេស​ចិន​។​លោក បាន​ជំរាប​សម្តេច​តេ​ជោ ហ៊ុន សែន ថា នឹង​ជួយ​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ណ៍​ក្រោម​ក្របខណ្ឌ Belt and raod ។

​លោក​ក៏បាន​ប្តេជ្ញា​ក្នុង​ការជួយ​កម្ពុជា​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ធំៗ​ចំនួន​៦ មានដូចជា​៖ (១) វិស័យ​នយោបាយ​, (២) វិស័យ​ផលិតកម្ម​, (៣) វិស័យ​កសិកម្ម​, (៤) វិស័យ​ថាមពល​, (៥) វិស័យ​សន្តិសុខ និង (៦) ការផ្លាស់ប្តូរ​រវាង​ប្រជាជន​ទាំងពីរ និង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ច្រករបៀង​មច្ឆារ និង​អង្ករ​។

​លោក​ក៏បាន​ជំរាប​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​ថា នឹង​ជួយ​ជំរុញ​បណ្តា​អ្នកវិនិយោគ​របស់​ចិន​ទៅ​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​លើ​វិស័យ​ជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ទេសចរណ៍​ជាដើម​។ លោក​ក៏បាន​ជំរាប​សម្តេច​តេ​ជោ ហ៊ុន សែន ថា នឹង​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​បង្ក្រាប​បទល្មើស​តាម​តាម​អន​ឡាញ ។​លោក​ក៏បាន​ជំរាប​សម្តេច​តេ​ជោ ហ៊ុន សែន ថា ភាគី​ចិន​នឹង​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច នរោត្តម​សីហមុនី និង​ហ្លូ​ង​ម៉ែ​។

​លោក​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ​រវាង​កម្ពុជា និង​ចិន ជាពិសេស​កសាង​សហគមន៍​ជោគវាសនា​រួម ។ លោក​បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​តាម​ពេលវេលា​សមស្រប​ណាមួយ​។ លោក​បាន​អបអរសាទរ​ដែល​គណ​បក្ស​ប​ហរ​ជា​ជនកម្ពុជា​បានទទួល​ជោគជ័យ​លើ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កាលពីពេល​ថ្មីៗ​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក ចាវ ឡឺ​ជី ដែល​បាន​នាំនូវ​ការ​សួរ​សុខ​ទុក​សម្តេច​ពី​សំនាក់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ពីង ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ព្រះរាជសុខភាព​ព្រះមហាក្សត្រ​កម្ពុជា និង ហ្លួង​ម៉ែ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន​តាំងពី​អតីតកាល​មក​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​ផងដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​តាមរយះ​លោក ចាវ ឡឺ​ជី ដល់​រដ្ឋាភិបាល​ចិន​លើ​ការគាំទ្រ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែលជា​គម្រោង​ជួយផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា និង​ជាតិ​កម្ពុជា​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា