ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈប្រតិភូ​សេដ្ឋកិច្ច​កូរ៉េខាងជើង នឹង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​យោធា​ប្រទេស​ទាំង ២

ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​រាយការណ៍​ថា គណៈប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បរទេស លោក Yun Jong Ho បាន​ចាកចេញ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ឲ្យ​ដឹងថា គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​បរទេស ចាក​ចេញពី​ទីក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី ២៣ ខែមេសា ខណ​មិនមាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​។​

ទន្ទឹម​នោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង ក៏បាន​ចង្អុល​បង្ហាញថា ការធ្វើដំណើរ​នេះ​អាចពាក់ព័ន្ធ​នឹង​ផែនការ​របស់​ប្រទេស​ទាំង ២ ក្នុងការ​ជំរុញ​ទំនាក់ទំនង​យោធា ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា